1:55 PM Stha
Khmer folk tale, story for kid: កាលពីដើមម្នាក់ចេះចាក់ស្មុគ្រ ។ បុរសនោះ ចង់បានខ្ញុំប្រើ ក៏ឡើងទៅចាក់ស្មុគ្រលើចុងត្នោត ហើយគិតតែម្នាក់ឯងថា " បើងញចាក់ស្មុគ្របាន១ លក់បាន ១០ សេន, បើចាក់ស្មុគ្របាន ១០០០ នឹងលក់ទៅបាន ១០០ រៀល រួចអញលោះមនុស្សប្រើ, បើប្រើមិនបានដូចចិត្ត អញនឹងធាក់វាយវា " ។ បុរសនោះមិនគ្រាន់តែគិតគ្នុងចិត្ត ក៏ងារដៃលើកទាំងចើង ធាក់ធាងត្នោត ក៏របូតខ្លួនធ្លាក់ពីលើចុងត្នោត តែបានដៃប្រវាចាប់ស្លឹកត្នោតជាប់តាន់គ៏នៅតែកតោកៗ ដូចជាគេព្យួរ ។ គ្រានោះ មនាទ្រមាក់ដំរីម្នាក់ ជិះដំរីមកជិតនោះ ។ បុរសនោះស្រែកថា " បើង្នកណាជួយដាក់ខ្ញុំពីចុងត្នោតបាន ខ្ញុំសុខចិត្តចូលទៅបម្រើលោកអស់ ១ ជីវិត " ។ ទ្រមាក់ដំរីឮហើយ មានចិត្តត្រេកអរ បរដំរីចូលទៅដល់ក្រោមដើមត្នោត ឈរលើខ្នងដំរីដៃតោងជើងបុរសនោះជាប់ ដូចជាអង្រួនខ្នងដំរីនោះ ដំរីក៏ដើរទៅ ។ ទ្រមាក់ដំរីក៏ព្យួរជាមួយនឹងបុរសនោះ ។ គ្រានោះមានមនុស្សទំពែក ៤ នាក់ ដើរស្វែងរកមនុស្សទៅបម្រើប្រពន្ធគ្រប់គ្នា លុះដើរទៅដល់ក្រោមដើមត្នោតនោះ ទ្រមាក់ដំរីនិងបុរសចាក់ស្មុគ្រស្រែកថា " បើលោកអ្នកណាជួយខ្ញុំឲ្យបានរួចពីចុងត្នោតនេះ ខ្ញុំទាំងពីរនាក់ សុខចិត្តទៅនៅបម្រើលោកអស់១ជីវិត ។ ទំពែកទាំង ៤ នាក់នោះឮហើយ ត្រេកអរណាស់ គិតថា បានដូចសេចក្តីប្រាថ្នា ក៏ស្រែកថា " យើងទាំង ៤ នាក់នឹងជួយអ្នកឲ្យរួច " ។ ទំពែកទាំង ៤ ឈក្រោមដើមត្នោត យកសំពត់ចងកខ្វែងទល់ មុខគ្នាជា ៤ ជ្រុង ហើយស្រែកប្រាប់ទៅបុរសចាក់ស្មុគ្រ និងទ្រមាក់ដំរីថា " ចូរអ្នកទាំងពីរនាក់ទម្លាក់ខ្លួនពីលើចុងត្នោតនោះមកចុះ! " ។ បុរសចាក់ស្មុគ្រនិងទ្រមាក់ដំរីទម្លាក់ខ្លួនទាំងបីរនាក់ មកលើសំពត់ដែលបុរសទំពែកទាំង ៤ នាក់ចងនោះ ដូចជាគេទាញសំពត់ជាប់នឹងកទំពែកទាំង ៤ ជល់ក្បាលគ្នាស្លាប់ទាំងបួននាក់ទៅ ។ ឯទ្រមាក់ដំរីនិងបុរសចាក់ស្មុគ្រ ឃើញទំពែកទាំង ៤ នាក់ស្លាប់ដូច្នោះ ភ័យណាស់ ទៅនិយាយនឹងយាយចាស់ម្នាក់ថា " បើនិយាយគិតដូចម្តេចឲ្យបានសុខ យើងទាំងពីរនាក់ នឹងនៅបម្រើយាយ ទាល់អស់ជីវិត " ។ យាយចាស់ មានចិត្តត្រេកអរ ដោយប្តីខ្លួនទៅកាប់ចម្ការឯព្រៃ ហើយនិយាយថា " បើដូច្នោះ អ្នកទៅយកខ្មោចទាំង ៤ នោះមកដាក់ក្នុងផ្ទះ ចងរុំឲ្យស្រេច " រួចយាយចាស់ឲ្យយកខ្មោច ១ ចេញពីផ្ទះមក គាត់ស្រែកយំ ។ អ្នកស្រុកសួរ, គាត់ប្រាប់ថា " ប្តីគាត់ស្លាប់" អ្នកស្រុកក៏ជួយយកខ្មោចនោះទៅដុត, យាយចាស់ប្រាប់ថា "សូមអ្នកទាំងអស់ដុតធ្វើឲ្យល្អ ត្បិតប្តីខ្ញុំគាត់ ស្រឡាញ់ខ្ញុំណាស់ កាលដែលគាត់នៅរស់ " ។ លុះគេយកខ្មោច ១ ទៅដុតហើយយាយចាស់ស្រែកថា " ប្តីគាត់ទៅផ្ទះទៀតហើយ " ។ អ្នកស្រុក ក៏ទៅយកមកដុតទៀត ។ លុះដុតទៅគម្រប់ ៤ លើក ទើបឃើញតាចាស់ប្តីយាយនោះចេញមកពីព្រៃចម្ការ មានខ្លួននោះប្រឡាក់សុទ្ធតែធ្យូង ពួកអ្នកស្រុកឃើញ ក៏នាំគ្នាដេញចាប់តាចាស់នោះ យកទៅដុះទាំងរស់ឲ្យស្លាប់ទៅ ។
0 comments:
Post a Comment